មន្ទីរពេទ្យលេខ 1 ប្រទេសម៉ាឡេស៊ី
បានបង្កើតឡើងក្នុងខែវិច្ឆិកាឆ្នាំ 1999 Sunway Medical Centre គឺជាមន្ទីរពេទ្យឯកជនកម្រិតខ្ពស់ឈានមុខគេ និងជាមន្ទីរពេទ្យឯកជនដំបូងគេក្នុងប្រទេសម៉ាឡេស៊ី ដែលទទួលបានការទទួលស្គាល់គុណភាពកម្រិតស្តង់ដារអន្តរជាតិធំៗចំនួនបីសម្រាប់មន្ទីរពេទ្យទាំងមូល រួមមាន៖ Joint Commission International (JCI) ពីសហរដ្ឋអាមេរិក, Australian Council on Healthcare Standards (ACHS) International, និង Malaysian Society for Quality in Health (MSQH)។ នេះជាកម្រិតគុណភាពដែលផ្តល់ឱ្យអ្នកជំងឺគ្រប់រូបនូវទំនុកចិត្តលើសុវត្ថិភាពនៃការថែទាំព្យាបាលរបស់ពួកគេ។
អស់រយៈពេលជាង 25 ឆ្នាំមកនេះ អ្នកជំងឺមកពី 164 សញ្ជាតិបានជ្រើសរើស Sunway Medical Centre, Sunway City សម្រាប់ការថែទាំព្យាបាលដោយគ្រូពេទ្យឯកទេសដែលពួកគេទុកចិត្ត។ ជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងប្រទេសម៉ាឡេស៊ី នៅក្នុងបញ្ជី World's Best Hospitals 2026 របស់ទស្សនាវដ្តី Newsweek យើងរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងការថែទាំដោយយកចិត្តទុកដាក់ខ្ពស់ — ដូច្នេះ ទោះបីជាអ្នកមកពីជិត ឬធ្វើដំណើរមកពីបណ្តាប្រទេសក្នុងតំបន់ក៏ដោយ អ្នកស្ថិតនៅក្នុងដៃប្រកបដោយសុវត្ថិភាព។
ក្នុងនាមជាមន្ទីរពេទ្យឯកជនកម្រិតខ្ពស់ធំបំផុតនៅប្រទេសម៉ាឡេស៊ី យើងផ្តល់ជូននូវប្រព័ន្ធអេកូឡូស៊ីសុខាភិបាលពេញលេញ — រួមមានបន្ទប់ពិគ្រោះជំងឺជាង 270 បន្ទប់ និងបន្ទប់វះកាត់ចំនួន 24 បន្ទប់ — ដើម្បីឱ្យអ្នកជំងឺអាចទទួលការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការស្តារសុខភាពឡើងវិញនៅកន្លែងតែមួយ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកើនឡើងពីបណ្តាប្រទេសក្នុងតំបន់ យើងបានពង្រីកបន្ថែមអគារ Tower D និង Tower E ដោយបន្ថែមសេវាកម្មអ្នកជំងឺក្រៅសម្រាប់ឯកទេសច្រើនជម្រើស និងបន្ទប់វះកាត់ទំនើបដែលសាងសង់ឡើងជាពិសេស។ អគារ Tower D ក៏ជាទីតាំងនៃផ្នែកសង្គ្រោះបន្ទាន់កុមារដំបូងគេនៅក្នុងមន្ទីរពេទ្យឯកជននៃប្រទេសម៉ាឡេស៊ី ដែលផ្តល់ជូននូវការថែទាំសង្គ្រោះបន្ទាន់ឯកទេស និងមានបរិយាកាសស្និទ្ធស្នាលចំពោះកុមារ។
សម្លឹងទៅអនាគត អគារ Tower F របស់យើងនាពេលខាងមុខនឹងក្លាយជាទីតាំងរបស់ Children's Pavilion — ដែលត្រូវបានរៀបចំឡើងដើម្បីក្លាយជាមជ្ឈមណ្ឌលសុខភាពកុមារធំបំផុតនៅប្រទេសម៉ាឡេស៊ី — ដោយមានឯកទេសរងកុមារជាង 26 ជំនាញ ក្នុងការគាំទ្រសុខភាពរាងកាយ ផ្លូវចិត្ត និងឥរិយាបថរបស់ទារក កុមារ និងយុវជន។
iយើងបន្តកសាងអនាគតនៃសេវាថែទាំសុខភាពតាមរយៈ មជ្ឈមណ្ឌលឆ្នើម (Centres of Excellence) របស់យើងលើវិស័យសំខាន់ៗ ដូចជា៖ ជំងឺមហារីក, សុខភាពស្ត្រីនិងកុមារ, វិទ្យាសាស្ត្រប្រព័ន្ធប្រសាទ, បេះដូងនិងសួត, ឆ្អឹងនិងសន្លាក់, ការវះកាត់ដោយជំនួយរ៉ូបូត និងការវះកាត់តិចតួចបំផុត, និងសុខភាពប្រព័ន្ធរំលាយអាហារ។ ជំនាញរបស់យើងក៏រាប់បញ្ចូលទាំងសេវាកម្មឯកទេសកម្រិតខ្ពស់ ដូចជា៖ ការប្តូរខួរឆ្អឹង, ការបង្កប់ឧបករណ៍ជំនួយការស្តាប់ (Cochlear Implants), ការព្យាបាលដោយកោសិកានិងហ្សែន, និងវេជ្ជសាស្ត្រច្បាស់លាស់ (Precision Medicine) តាមរយៈ សេវាកម្មវេជ្ជសាស្ត្រហ្សែន (Genomic Medicine Services) របស់យើង ដែលផ្តល់នូវការធ្វើរោគវិនិច្ឆ័យលើក្រូម៉ូសោម/ហ្សែនកម្រិតខ្ពស់សម្រាប់ការព្យាបាលចំគោលដៅបុគ្គល។
ការប្តេជ្ញាចិត្តរបស់យើងចំពោះបច្ចេកវិទ្យាថ្មីៗ និងភាពឆ្នើម
ត្រូវបានទទួលស្គាល់ជាសកល
ការប្តេជ្ញាចិត្តរបស់យើងចំពោះគុណភាព និងបច្ចេកវិទ្យាថ្មីៗ ត្រូវបានទទួលស្គាល់ហួសពីដែនដីម៉ាឡេស៊ី។ យើងត្រូវបានចាត់ថ្នាក់ក្នុងចំណោមមន្ទីរពេទ្យល្អបំផុតនៅលើពិភពលោក (Newsweek's World's Best Hospitals) សម្រាប់រយៈពេល 3 ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ 2024 ហើយយើងបានក្លាយជាមន្ទីរពេទ្យម៉ាឡេស៊ីដំបូងគេដែលបានចុះបញ្ជីក្នុងចំណោម Newsweek's World's Best Smart Hospitals 2026— ដែលឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំរបស់យើងក្នុងការវះកាត់ដោយជំនួយរ៉ូបូត និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាល។
Newsweek's World's Best Hospitals
3 ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ 2024
World's Best Smart Hospitals 2026
មន្ទីរពេទ្យម៉ាឡេស៊ីដំបូងគេដែលបានជាប់ក្នុងបញ្ជីដ៏មានកិត្យានុភាពនេះ — ឈានមុខគេក្នុងការវះកាត់ដោយជំនួយរ៉ូបូត និងការធ្វើឌីជីថលក្នុងវិស័យថែទាំសុខភាព
Behind every result is a multidisciplinary team of more than 3,800 healthcare professionals who share one goal: your wellbeing.
នៅពីក្រោយលទ្ធផលនីមួយៗ គឺក្រុមការងារពហុជំនាញដែលមានអ្នកជំនាញសុខាភិបាលជាង 3,800 នាក់ ដែលចែករំលែកគោលដៅតែមួយ៖ សុខុមាលភាពរបស់អ្នក។ ដោយមានការផ្តោតសំខាន់លើសុវត្ថិភាពអ្នកជំងឺ លទ្ធផលគ្លីនិក និងបទពិសោធន៍របស់អ្នកជំងឺ យើងធានាថារាល់ទិដ្ឋភាពនៃការថែទាំរបស់អ្នកទទួលបានស្តង់ដារឆ្នើមខ្ពស់បំផុត។

ប្រព័ន្ធបរិក្ខារ និងសេវាកម្ម
យើងផ្តល់ជូននូវប្រព័ន្ធបរិក្ខារគ្រប់ជ្រុងជ្រោយ និងសេវាកម្មប្រកបដោយការយកចិត្តទុកដាក់ ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ជូនអ្នកជំងឺគ្រប់រូប — រួមទាំងអ្នកដែលធ្វើដំណើរមកពីបរទេស — នូវបទពិសោធន៍ប្រកបដោយសុវត្ថិភាព រលូន និងផាសុកភាពនៅក្រោមដំបូលតែមួយ។
ការេេួលស្គា ល់គុណភាព និងរង្វា ន
ការយបរោា ចិតររប្់យ ើងខ្ ញុំចុំ យពាេះឧតរមភាព រុណ្ភាព និង្ុេតថិភាពអ្ែកជ្ុំងឺ ស្តតូេបានទទួលសាគ ល់ តាមរ ៈការទទួលសាគ ល់រុណ្ភាព និងពានរងាែ ន់ឈានមុខទាាំងកន ញងស្ត្ុក និងអ្នររោតិ។
សេវាកម្មអ្នកជំងឺអន្តរជាតិ
រៀងរាល់ឆ្នាំ អ្នកជំងឺរាប់ពាន់នាក់បានធ្វើដំណើរមកកាន់មន្ទីរពេទ្យ Sunway Medical Centre ពីប្រទេសឥណ្ឌូនេស៊ី ចិន បណ្តាប្រទេសក្នុងតំបន់ឥណ្ឌូចិន សិង្ហបុរី និងបណ្តាប្រទេសផ្សេងៗទៀត។ មកទល់បច្ចុប្បន្ន យើងបានស្វាគមន៍ការចូលពិនិត្យព្យាបាលរបស់អ្នកជំងឺអន្តរជាតិជាង 146,000 លើក មកពី 164 សញ្ជាតិ — ហើយយើងគាំទ្រអ្នកជំងឺម្នាក់ៗចាប់តាំងពីការសាកសួរដំបូង រហូតដល់ការធ្វើដំណើរត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព។
មជ្ឈមណ្ឌលអ្នកជំងឺអន្តរជាតិ (IPC) របស់យើង គឺជាចំណុចទំនាក់ទំនងតែមួយគត់របស់អ្នកទូទាំងដំណើរការនេះ។ អ្នកសម្របសម្រួលម្នាក់នឹងជួយរៀបចំការណាត់ជួប និងការពិគ្រោះយោបល់តាមអនឡាញ (Tele-consultation) ជួយលើផ្នែកភាសានិងការបកប្រែ ព្រមទាំងមើលថែតម្រូវការជាក់ស្តែង ដូចជា៖ ការជម្លៀសតាមវេជ្ជសាស្ត្រ (Medical Evacuation) ការដឹកជញ្ជូន និងការបន្តទិដ្ឋាការ (Visa Extensions) — ដើម្បីឱ្យអ្នកអាចផ្តោតលើសុខភាពរបស់អ្នក ដោយមិនបារម្ភលើរឿងរដ្ឋបាល/ឯកសារឡើយ។
យើងក៏ធ្វើការជាមួយបណ្តាញក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិយ៉ាងទូលំទូលាយ និងក្រុមហ៊ុនគ្រប់គ្រងសេវាធានារ៉ាប់រង (TPAs) ដើម្បីផ្តល់ជូនអ្នកជំងឺដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នូវភាពងាយស្រួលក្នុងការទទួលការព្យាបាលដោយមិនបាច់បង់ប្រាក់ផ្ទាល់ (Cashless treatment) ក្នុងអំឡុងពេលស្នាក់នៅ។
ស្វែងយល់បន្ថែមការថែទាំពីអ្នកឯកទេសប្រកបដោយជំនាញដែលអ្នកអាចទុកចិត្តបាន
សុខភាពរបស់អ្នកមានសារៈសំខាន់ចំពោះយើង។ សូមប្រាប់យើងអំពីកង្វល់របស់អ្នក ហើយយើងនឹងណែនាំអ្នកទៅកាន់វេជ្ជបណ្ឌិតឯកទេសដែលសមស្រប។