មជ្ឈមណ្ឌលសុខភាពប្រព័ន្ធរំលាយអាហារ

  • ផ្ទះ
  • /
  • មជ្ឈមណ្ឌលឆ្នើម
  • /
  • មជ្ឈមណ្ឌលសុខភាពប្រព័ន្ធរំលាយអាហារ
ការថែទាំដ៏ប្រព័ន្ធរំលាយអាហារ និងថ្លើមយ៉ាងគ្រប់ជ្រុងជ្រោយ និងថ្លើមនៅ Sunway Medical Centre 

សុខភាពប្រព័ន្ធរំលាយអាហារ សុខុមាលភាពរាងកាយទាំងមូល 

ចាប់ពីការឈឺចាប់ក្នុងក្រពះ រហូតដល់សុខភាពថ្លើម គ្រូពេទ្យឯកទេសប្រព័ន្ធរំលាយអាហារ និងថ្លើមរបស់យើង គឺប្តេជ្ញាចិត្តក្នុងការថែរក្សាសុខភាពប្រព័ន្ធរំលាយអាហារ ព្រមទាំងដោះស្រាយបញ្ហាជំងឺផ្សេងៗដូចជា រោគសញ្ញារលាកពោះវៀនធំរ៉ាំរ៉ៃ (IBS), ជំងឺក្រិនថ្លើម, ជំងឺភើជូរ/ផ្សាក្រពះ និងដុំសាច់ថ្លើម។ ក្រុមការងាររបស់យើងធ្វើការពិនិត្យស្វែងរក និងព្យាបាលជំងឺដែលប៉ះពាល់ដល់ផ្លូវរំលាយអាហារទាំងមូល រួមមាន បំពង់អាហារ, ក្រពះ, ពោះវៀន, លំពែង, ប្រមាត់, ពោះវៀនត្រង់ និងទ្វារបាត។ 

វេជ្ជបណ្ឌិតឯកទេសថ្លើមរបស់យើងមានជំនាញក្នុងការថែទាំជំងឺថ្លើម និងផ្លូវទឹកប្រមាត់ ដូចជា ជំងឺក្រិនថ្លើម, ជំងឺរលាកថ្លើម, មហារីកថ្លើម និងដុំសាច់ថ្លើម។ ជាទូទៅ អ្នកជំងឺត្រូវបានបញ្ជូនមកពិនិត្យដោយសារមានរោគសញ្ញាដូចជា ឈឺពោះ, ភើជូរ/ផ្សាក្រពះ, វិបត្តិនៃការរំលាយអាហារ (ភើ ចង្អោរ), ហើមពោះ, ពិបាកលេបអាហារ, ក្អួត, ការប្រែប្រួលនៃការបន្ទោរបង់, ហូរឈាមតាមទ្វារបាត, ស្រកទម្ងន់ដោយមិនដឹងមូលហេតុ ឬសភាពស្លេកស្លាំង/ខ្វះឈាម។ 

យើងផ្តល់ជូននូវការថែទាំយ៉ាងគ្រប់ជ្រុងជ្រោយ និងតម្រូវតាមស្ថានភាពជាក់ស្តែងសម្រាប់ជំងឺដូចជា GERD, ជំងឺខ្លាញ់រុំថ្លើម និង IBS ជាមួយនឹងវិធីសាស្ត្រថែទាំបែបលក្ខណៈទូលំទូលាយ ដែលមិនត្រឹមតែបំបាត់រោគសញ្ញាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់សុខភាពប្រព័ន្ធរំលាយអាហារ និងសុខុមាលភាពទូទៅក្នុងរយៈពេលវែងទៀតផង។ 

 

Cancer survivor with nurse
Cancer survivor with nurse

ជំងឺ និងការព្យាបាល

ក្រុមវេជ្ជបណ្ឌិតឯកទេសពហុជំនាញដែលមានបទពិសោធន៍របស់យើងខ្ញុំ ដោយមានការគាំទ្រពីបច្ចេកវិទ្យាទំនើប ផ្តល់ការថែទាំតាមតម្រូវការផ្ទាល់ខ្លួន ដែលសមស្របទៅនឹងតម្រូវការ និងស្ថានភាពជំងឺជាក់លាក់របស់អ្នកជំងឺម្នាក់ៗ។

បញ្ហាប្រព័ន្ធរំលាយអាហារអាចប៉ះពាល់ដល់មនុស្សគ្រប់រូបជារឿយៗ ដូចជា មិនស្រួលក្នុងក្រពះ, ការរំលាយអាហារមិនល្អ, ហើមពោះ, ភើជូរ/ផ្សាក្រពះ, ទល់លាមក ឬរាគ។ បញ្ហាភាគច្រើនគឺស្ថិតក្នុងកម្រិតស្រាល និងបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែរោគសញ្ញាដែលកើតឡើងជាប់រហូត ឬកាន់តែធ្ងន់ធ្ងរ ជួនកាលអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរណាមួយ។ 

ជំងឺនៃប្រព័ន្ធរំលាយអាហារ

ជំងឺនៃប្រព័ន្ធរំលាយអាហារ

ជំងឺនៃប្រព័ន្ធរំលាយអាហារ

ប្រព័ន្ធរំលាយអាហារ រួមមាន បំពង់អាហារ (Oesophagus) ក្រពះ ពោះវៀនតូច ពោះវៀនធំ និងសរីរាង្គផ្សេងៗដែលធ្វើការរួមគ្នា ដើម្បីរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹម។ ជំងឺដែលប៉ះពាល់ដល់សរីរាង្គទាំងនេះ អាចបណ្តាលឱ្យមានរោគសញ្ញាច្រើនប្រភេទ ចាប់ពីភាពមិនស្រួលតិចតួច រហូតដល់ជំងឺប្រព័ន្ធរំលាយអាហារធ្ងន់ធ្ងរ ដែលត្រូវការការពិនិត្យ និងព្យាបាលដោយវេជ្ជបណ្ឌិតឯកទេស។

ជំងឺពាក់ព័ន្ធ

  • ជំងឺច្រាលអាស៊ីតក្រពះ (GERD) / ភើជូរ ឬផ្សាក្រពះ
  • រោគសញ្ញារលាកពោះវៀនធំរ៉ាំរ៉ៃ (IBS)
  • ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ (IBD)
  • ដុំគ្រួសក្នុងថង់ទឹកប្រមាត់
  • ការលំបាកលេបអាហារ
  • ការឈឺពោះ ហើមពោះ ឬវិបត្តិនៃការរំលាយអាហារដែលកើតឡើងជាប់រហូត
  • ជំងឺមហារីកពោះវៀនធំ និងប្រព័ន្ធរំលាយអាហារ

ំងឺថ្លើម និងបំពង់ទឹកប្រមាត់

ំងឺថ្លើម និងបំពង់ទឹកប្រមាត់

ំងឺថ្លើម និងបំពង់ទឹកប្រមាត់

ថ្លើម និងប្រព័ន្ធទឹកប្រមាត់ មានតួនាទីសំខាន់ក្នុងការរំលាយអាហារ ការបំប្លែងសារធាតុចិញ្ចឹមក្នុងរាងកាយ (Metabolism) និងការបំបាត់សារធាតុពុលចេញពីរាងកាយ។ ជំងឺដែលប៉ះពាល់ដល់ថ្លើម ថង់ទឹកប្រមាត់ និងបំពង់ទឹកប្រមាត់ ជាញឹកញាប់វិវត្តបន្តិចម្តងៗ ហើយអាចមិនបង្ហាញរោគសញ្ញាច្បាស់លាស់ រហូតដល់ជំងឺឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ ដូច្នេះ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឱ្យបានឆាប់ មានសារៈសំខាន់ជាពិសេស។ 

ជំងឺពាក់ព័ន្ធ

  • ំងឺក្រិនថ្លើម
  • ជំងឺរលាកថ្លើម
  • ជំងឺខ្លាញ់រុំថ្លើម
  • ជំងឺមហារីកថ្លើម និងដុំសាច់
  • ជំងឺបំពង់ទឹកប្រមាត់

⚠️ សញ្ញាព្រមានដែលគួរពិគ្រោះជាមួយវេជ្ជបណ្ឌិត 

  • ការផ្លាស់ប្តូរទម្លាប់បន្ទោបង់ភ្លាមៗ និងជាប់រហូត
  • ការហូរឈាមពេលបន្ទោបង់
  • ការឡើងអាស៊ីតក្រពះ រំខានក្រពះ ឬឈឺក្រពះកើនឡើងញឹកញាប់
  • ការស្រកទម្ងន់ដោយគ្មានមូលហេតុ ឬជំងឺស្លេកស្លាំង
  • ការលំបាកលេបអាហារ

ជួបជាមួយវេជ្ជបណ្ឌិតឯកទេសរបស់យើង

ក្រុមវេជ្ជបណ្ឌិតឯកទេសចម្រុះជំនាញ និងមានបទពិសោធន៍របស់យើង ប្តេជ្ញាផ្តល់ជូននូវការថែទាំតាមតម្រូវការផ្ទាល់ខ្លួន និងផ្អែកលើការពិនិត្យបែបវេជ្ជសាស្ត្រច្បាស់លាស់ ដោយតម្រូវតាមតម្រូវការរបស់លោកអ្នក។ តាមរយៈការសហការគ្នាយ៉ាងជិតស្និទ្ធរវាងជំនាញឯកទេសផ្សេងៗ យើងផ្តល់ជូននូវការថែទាំយ៉ាងទូលំទូលាយ ប្រកបដោយក្តីមេត្តា ជំនាញច្បាស់លាស់ និងឧត្តមភាពនៅគ្រប់ដំណាក់កាលនៃដំណើរថែទាំសុខភាពរបស់លោកអ្នក។

Patient's Testimonials

មតិយោបល់ពីអ្នកជំងឺ

ស្វែងយល់ពីបទពិសោធន៍អ្នកជំងឺរបស់ពួកយើង ក្នុងអំឡុងពេលដែលកំពុងទទួលយកការព្យាបាលនៅមន្ទីរពេទ្យ Sunway Medical Centre

“ ចំពោះផ្នែកសម្របសម្រួល ខ្ញុំអាចនិយាយបានថា គឺល្អ។ ចាប់ពីវេជ្ជបណ្ឌិតរហូតដល់គិលានុបដ្ឋាក ពួកគាត់ផ្តល់ការថែទាំ និងយកចិត្តទុកដាក់យ៉ាងខ្លាំង។ ប្រសិនបើមានបញ្ហាណាមួយ ពួកគាត់នឹងឆ្លើយតបយ៉ាងឆាប់រហ័ស ហើយខ្ញុំមានអារម្មណ៍ពេញចិត្ត និងមានផាសុកភាពយ៉ាងខ្លាំងនៅទីនេះ។ ”

Bapak Yani Hery Japri

Bapak Yani Hery Japri

Indonesia

Watch Video

“ វេជ្ជបណ្ឌិតមានភាពរួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺយ៉ាងខ្លាំង។ ពួកគាត់ពិតជាស្ដាប់់ និងព្យាយាមយល់ពីបញ្ហារបស់អ្នកជំងឺយ៉ាងយកចិត្តទុក។ ”

Kelly Jaye Hauf

Kelly Jaye Hauf

United States of America

Watch Video

“ ខ្ញុំមានអារម្មណ៍ថា រាល់ពេលដែលខ្ញុំធ្វើតេស្ត ឬនីតិវិធីផ្សេងៗ បុគ្គលិកតែងតែផ្ទៀងផ្ទាត់ឱ្យប្រាកដថា ខ្ញុំជាអ្នកជំងឺត្រឹមត្រូវ។ នេះធ្វើឱ្យខ្ញុំមានអារម្មណ៍ថា សេវាកម្មមានវិជ្ជាជីវៈខ្ពស់។ បរិយាកាសក៏ល្អ ហើយអ្នកពិតជាអាចទទួលអារម្មណ៍បាន។ វាបានធ្វើឱ្យបទពិសោធន៍ទាំងមូលមានភាពខុសប្លែកយ៉ាងខ្លាំង។ ”

Guadalupe Cernusco

Guadalupe Cernusco

Argentina

Watch Video

“ ខ្ញុំមានអារម្មណ៍ថា SMC មានអនាម័យល្អ បរិក្ខារទំនើប និងបុគ្គលិកមានភាពរួសរាយរាក់ទាក់។ ខ្ញុំជឿជាក់ថា មន្ទីរពេទ្យនេះមានស្តង់ដារល្អប្រហាក់ប្រហែលនឹងមន្ទីរពេទ្យទូទៅនៅប្រទេសជប៉ុន ហើយលោកអ្នកអាចមកទទួលសេវាព្យាបាលនៅទីនេះដោយភាពជឿជាក់ និងស្ងប់ចិត្ត។ ”

Mr. Daishi Kondo

Mr. Daishi Kondo

Japan

Watch Video

ការថែទាំពីអ្នកឯកទេសប្រកបដោយជំនាញដែលអ្នកអាចទុកចិត្តបាន

សុខភាពរបស់អ្នកមានសារៈសំខាន់ចំពោះយើង។ សូមប្រាប់យើងអំពីកង្វល់របស់អ្នក ហើយយើងនឹងណែនាំអ្នកទៅកាន់វេជ្ជបណ្ឌិតឯកទេសដែលសមស្រប។

កំពុងដំណើរការ ...

តើអ្នកត្រូវការជំនួយមែនទេ?

ក្រុមការងារយើងខ្ញុំរីករាយនឹងប្រឹក្សា និងផ្តល់ជំនួយផ្សេងៗ។ សូមទាក់ទងមកកាន់៖

ទាក់ទងមកយើងតាម WhatsApp ទាក់ទងមកយើងតាម Telegram
0

កន្ត្រករបស់អ្នក (0 មុខទំនិញ)

មិនមានទំនិញក្នុងកន្ត្រករបស់អ្នកទេ!