Sunway Eye Centre គឺជាវិទ្យាស្ថានភ្នែកកម្រិតឧត្តមសិក្សា ដែលមានក្រុមអ្នកជំនាញច្រើនផ្នែក ផ្ដល់ជូននូវការធ្វើរោគវិនិច្ឆ័យយ៉ាងជាក់លាក់ ការថែទាំឯកទេស និងការព្យាបាលដឹកនាំដោយបច្ចេកវិទ្យា សម្រាប់ជំងឺភ្នែកគ្រប់ប្រភេទ ចាប់ពីជំងឺទូទៅរហូតដល់ជំងឺស្មុគស្មាញ។ ការថែទាំរបស់យើងខ្ញុំគ្របដណ្ដប់ដំណើរការទាំងមូល — ចាប់ពីការពិនិត្យសុខភាពភ្នែក ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល រហូតដល់ការស្ដារនីតិសម្បទានៃការមើលឃើញ។
ការថែទាំដឹកនាំដោយក្រុមវេជ្ជបណ្ឌិតឯកទេសភ្នែក ដែលម្នាក់ៗមានជំនាញច្បាស់លាស់លើផ្នែកផ្សេងៗគ្នា ដោយមានការគាំទ្រពីបច្ចេកវិទ្យាថតរូបភាព និងបច្ចេកវិទ្យាវះកាត់ទំនើប។ Sunway Eye Centre ត្រូវបានទទួលស្គាល់ដោយ Malaysian Society for Quality in Health (MSQH) និង Australian Council on Healthcare Standards (ACHS) ព្រមទាំងត្រូវបានចាត់ចូលក្នុងបញ្ជី Asia's Top Private Hospitals របស់ Newsweek សម្រាប់ការវះកាត់ភ្នែកឡើងបាយ និងការវះកាត់កែតម្រូវចក្ខុវិស័យ។ Sunway Eye Centre ក៏សូមស្វាគមន៍អ្នកជំងឺអន្តរជាតិ ដោយផ្ដល់ការគាំទ្រពិសេស ដើម្បីឲ្យការថែទាំរបស់លោកអ្នកមានភាពរលូន ងាយស្រួល និងផ្ដល់ទំនុកចិត្ត។
ក្រុមវេជ្ជបណ្ឌិតឯកទេសពហុជំនាញដែលមានបទពិសោធន៍របស់យើងខ្ញុំ ដោយមានការគាំទ្រពីបច្ចេកវិទ្យាទំនើប ផ្តល់ការថែទាំតាមតម្រូវការផ្ទាល់ខ្លួន ដែលសមស្របទៅនឹងតម្រូវការ និងស្ថានភាពជំងឺជាក់លាក់របស់អ្នកជំងឺម្នាក់ៗ។
ជំងឺភ្នែកអាចកើតឡើងចំពោះមនុស្សគ្រប់វ័យ ចាប់ពីទារករហូតដល់មនុស្សចាស់ ហើយកម្រិតធ្ងន់ធ្ងរអាចប្រែប្រួលចាប់ពីកម្រឹតស្រាល និងបណ្ដោះអាសន្ន រហូតដល់អាចគំរាមកំហែងដល់ការមើលឃើញ ប្រសិនបើមិនព្យាបាល។ នៅ Sunway Eye Centre អ្នកជំងឺត្រូវបានថែទាំដោយវេជ្ជបណ្ឌិតឯកទេសភ្នែកតាមផ្នែកឯកទេសផ្សេងៗគ្នា ដោយប្រើឧបករណ៍វិនិច្ឆ័យយ៉ាងជាក់លាក់ ដើម្បីរកមូលហេតុ និងរៀបចំផែនការព្យាបាលដ៏សមស្រប — មិនថាជាការប្រើថ្នាំ វ៉ែនតាកែតម្រូវចក្ខុវិស័យ ការព្យាបាលដោយកាំរស្មីឡាស៊ែរ ឬការវះកាត់នោះទេ។
ជំងឺបាតភ្នែក
បាតភ្នែក (រ៉េទីន) គឺជាស្រទាប់ដែលងាយទទួលពន្លឺ ស្ថិតនៅផ្នែកខាងក្រោយនៃភ្នែក និងមានតួនាទីសំខាន់ក្នុងការមើលឃើញ ដោយបញ្ជូនសញ្ញារូបភាពទៅកាន់ខួរក្បាល។ ជំងឺដែលប៉ះពាល់ដល់បាតភ្នែក ដូចជា ជំងឺភ្នែកបណ្តាលមកពីជំងឺទឹកនោមផ្អែម, ជំងឺចុះខ្សោយនៃបាតភ្នែកតាមអាយុ (AMD), ជំងឺកញ្ចក់ភ្នែកនិងបាតភ្នែក (vitreo-retinal disease) និងជំងឺបាតភ្នែកចំពោះទារកកើតមិនគ្រប់ខែ (ROP) អាចនាំឲ្យបាត់បង់ការមើលឃើញជាអចិន្ត្រៃយ៍ប្រសិនបើមិនបានព្យាបាល។ ការធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់ និងការព្យាបាលទាន់ពេលវេលា មានសារៈសំខាន់ក្នុងការរក្សាចក្ខុវិស័យ និងសុខភាពភ្នែកក្នុងរយៈពេលវែង។
ជំងឺកញ្ចក់ភ្នែក និងបាតភ្នែកគ្របដណ្ដប់លើជំងឺជាច្រើនប្រភេទដែលប៉ះពាល់ដល់ កញ្ចក់ភ្នែក និងបាតភ្នែកនៅផ្នែកខាងក្រោយភ្នែក រួមមានការរបកបាតភ្នែក ហែកបាតភ្នែក និងធ្លុះប្រហោងម៉ាគូឡា ដែលអាចគំរាមកំហែងចក្ខុវិស័យ ប្រសិនបើមិនព្យាបាលទាន់ពេលវេលា។ ជម្រើសព្យាបាលរួមមាន ការព្យាបាលដោយ ការចាក់ថ្នាំ, ការបាញ់ឡាស៊ែរ, ការវះកាត់បូមកញ្ចក់ភ្នែកនិងការវះកាត់កល់ស្រទាប់សនៃភ្នែក ដោយមានសេវាសង្គ្រោះបន្ទាន់ 24 ម៉ោង សម្រាប់ករណីបន្ទាន់។
ជំងឺទឹកនោមផ្អែមអាចធ្វើឱ្យខូចសរសៃឈាមនៅក្នុងភ្នែក ដែលនាំឱ្យកើតជំងឺបាតភ្នែកដោយសារទឹកនោមផ្អែម (diabetic retinopathy) និងបង្កើនហានិភ័យនៃជំងឺទឹកដក់ក្នុងភ្នែក។ ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឱ្យបានប្រុងប្រយ័ត្ន គឺជាវិធីល្អបំផុតដើម្បីការពារការបាត់បង់ចក្ខុវិស័យ រួមជាមួយនឹងការពិនិត្យភ្នែកជាទៀងទាត់រៀងរាល់ 1 ទៅ 2 ឆ្នាំម្តង សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។
ជំងឺ AMD ប៉ះពាល់ដល់ម៉ាគូឡា ដែលជាផ្នែកនៃបាតភ្នែក ទទួលខុសត្រូវលើចក្ខុវិស័យកណ្ដាលច្បាស់ ហើយមានពីររូបភាព៖ AMD ស្ងួត ដែលបណ្ដាលឲ្យបាត់បង់ចក្ខុវិស័យបន្តិចម្ដងៗ ហើយជាករណីភាគច្រើន និង AMD សើម ដែលពាក់ព័ន្ធនឹងការលូតលាស់សរសៃឈាមខុសប្រក្រតី និងអាចបណ្ដាលឲ្យបាត់បង់ចក្ខុវិស័យលឿន និងធ្ងន់ធ្ងរ។ ការតាមដានពិនិត្យសុខភាពភ្នែកដោយខ្លួនឯងជាទៀងទាត់ជាមួយផ្ទាំង Amsler grid អាចជួយស្វែងរកការផ្លាស់ប្តូរដំបូងៗនៃចក្ខុវិស័យបាន។
ងឺនេះកើតឡើងចំពោះទារកកើតមិនគ្រប់ខែ ដែលសរសៃឈាមក្នុងបាតភ្នែកលូតលាស់ខុសប្រក្រតី ហើយអាចបណ្តាលឱ្យពិការភ្នែក ប្រសិនបើមិនរកឃើញទាន់ពេល ដោយសារដំណាក់កាលដំបូងមិនមានចេញរោគសញ្ញាឱ្យមើលឃើញឡើយ។ការពិនិត្យភ្នែកជាប្រចាំសម្រាប់ទារកកើតមិនគ្រប់ខែគឺចាំបាច់ណាស់ ហើយករណីធ្ងន់ធ្ងរត្រូវព្យាបាលដោយកាំរស្មីឡាស៊ែរ ឬការប្រើប្រាស់ភាពត្រជាក់ ដើម្បីពន្យឺតការលូតលាស់សរសៃឈាមខុសប្រក្រតី រួមជាមួយជម្រើសបន្ថែមដូចជា ការវះកាត់កល់ស្រទាប់សនៃភ្នែក ឬការវះកាត់បូមកញ្ចក់ភ្នែក។
ជំងឺទឹកដក់ក្នុងភ្នែក (Glaucoma)
ជំងឺទឹកដក់ក្នុងភ្នែកសំដៅលើក្រុមជំងឺដែលបំផ្លាញសរសៃប្រសាទចក្ខុវិស័យ ជាធម្មតាដោយសារសម្ពាធក្នុងភ្នែកកើនឡើង ហើយវាជាមូលហេតុចម្បងនៃភាពពិការភ្នែកចំពោះមនុស្សអាយុលើសពី 60 ឆ្នាំ។ ដោយសារការបាត់បង់ចក្ខុវិស័យពីជំងឺទឹកដក់ក្នុងភ្នែកគឺជាអចិន្ត្រៃយ៍ និងជារឿយៗមិនមានរោគសញ្ញាព្រមានមុនការពិនិត្យសម្ពាធភ្នែកជាប្រចាំគឺសំខាន់ណាស់; ការព្យាបាលដោយប្រើប្រាស់ថ្នាំ ថ្នាំបន្តក់ភ្នែក កាំរស្មីឡាស៊ែរ ឬការវះកាត់ពន្យឺតឬការពារការបាត់បង់ចក្ខុវិស័យបន្ថែមទៀត នៅពេលរកឃើញ។
ជំងឺទឹកដក់ក្នុងភ្នែកសំដៅលើក្រុមជំងឺដែលបំផ្លាញសរសៃប្រសាទចក្ខុវិស័យ ជាធម្មតាដោយសារសម្ពាធក្នុងភ្នែកកើនឡើង ហើយវាជាមូលហេតុចម្បងនៃភាពពិការភ្នែកចំពោះមនុស្សអាយុលើសពី 60 ឆ្នាំ។ ដោយសារការបាត់បង់ចក្ខុវិស័យពីជំងឺទឹកដក់ក្នុងភ្នែកគឺជាអចិន្ត្រៃយ៍ និងជារឿយៗមិនមានរោគសញ្ញាព្រមានមុនការពិនិត្យសម្ពាធភ្នែកជាប្រចាំគឺសំខាន់ណាស់; ការព្យាបាលដោយប្រើប្រាស់ថ្នាំ ថ្នាំបន្តក់ភ្នែក កាំរស្មីឡាស៊ែរ ឬការវះកាត់ពន្យឺតឬការពារការបាត់បង់ចក្ខុវិស័យបន្ថែមទៀត នៅពេលរកឃើញ។
ជំងឺកម្រនេះកើតឡើងចំពោះទារក និងកុមារតូច ជាទូទៅបណ្ដាលមកពីប្រព័ន្ធបង្ហូរទឹកក្នុងភ្នែកមិនអភិវឌ្ឍបានត្រឹមត្រូវមុនកំណើត ដែលនាំឲ្យសម្ពាធក្នុងភ្នែកកើនឡើង និងអាចបំផ្លាញសរសៃប្រសាទចក្ខុវិស័យ។ ការព្យាបាលអាចរួមមានថ្នាំបន្តក់ភ្នែក ថ្នាំលេប ឬការវះកាត់ អាស្រ័យលើមូលហេតុដើម។
បញ្ហាការមើលឃើញ និងបញ្ហាកំហុសចំណាំងផ្លាត
បញ្ហាការមើលឃើញ និងបញ្ហាកំហុសចំណាំងផ្លាត ប៉ះពាល់ដល់សមត្ថភាពរបស់ភ្នែកក្នុងការផ្ដោតពន្លឺ ដែលបណ្ដាលឱ្យមើលឃើញមិនច្បាស់ ឬថយចុះនូវភាពច្បាស់នៃការមើលឃើញ។ បញ្ហាទាំងនេះរួមមាន ភ្នែកម៉្ញូបភ្នែក (Myopia) កំហុសចំណាំងបែរ (Refractive Errors) ជំងឺកែវភ្នែករាងកោណ (Keratoconus) ជំងឺភ្នែកខ្ជិល (Amblyopia) និងភ្នែកស្រឡៀង (Strabismus) ដែលជំងឺនីមួយៗត្រូវការវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងព្យាបាលខុសៗគ្នា។ ការពិនិត្យឱ្យបានឆាប់ ជួយកំណត់មូលហេតុ និងជ្រើសរើសការព្យាបាលដែលសមស្របបំផុតសម្រាប់អ្នកជំងឺម្នាក់ៗ។
ជំងឺភ្នែកម៉្ញូបជិតកាន់តែកើតមានច្រើនឡើងៗនៅទូទាំងពិភពលោក ហើយវាបង្កើនហានិភ័យនៃជំងឺធ្ងន់ធ្ងរជាងនេះនាពេលអនាគត ដូចជាការរបកបាតភ្នែក និងការសឹកប្រហោងម៉ាគូឡាដោយសារភ្នែកម៉្ញូប។ សម្រាប់កុមារ ការប្រើថ្នាំបន្តក់ភ្នែក atropine កម្រិតទាបគឺជាវិធីមានប្រសិទ្ធភាពបំផុតបច្ចុប្បន្ន ដើម្បីពន្យឺតការវិវត្តរបស់វា។
បញ្ហាចំណាំងផ្លាតពន្លឺ ដែលកើតមានញឹកញាប់បំផុតគឺ ជំងឺម៉្ញូបជិត ជំងឺម៉្ញូបឆ្ងាយ ជំងឺភ្នែកអាស្ទិកម៉ាត និងជំងឺភ្នែកម៉្ញូបមនុស្សចាស់ ដែលនីមួយៗបណ្ដាលឲ្យមានចក្ខុវិស័យព្រិលៗខុសគ្នា។ អាស្រ័យលើប្រភេទ ការព្យាបាលមានចាប់ពីវែនតាតាមវេជ្ជបញ្ជា រហូតដល់នីតិវិធីកែប្រែចក្ខុវិស័យដោយឡាស៊ែរ ដូចជា PRK, LASIK, SMILE ឬ PRESBYOND។
ជំងឺកែវភ្នែកកោងបណ្ដាលឲ្យខ្នាតកែវភ្នែក (cornea) ស្ដើងបន្តិចម្ដងៗ និងកោងចេញក្រៅ ដែលនាំឲ្យចក្ខុវិស័យព្រិល និងចាញ់ពន្លឺ ជាទូទៅចាប់ផ្ដើមចន្លោះអាយុ 10 ដល់ 25 ឆ្នាំ។ អាស្រ័យលើកម្រិតធ្ងន់ធ្ងរ ការព្យាបាលមានចាប់ពីវែនតា ឬការប្រើវ៉ែនតា ឬឡែនបិទភ្នែកប្រភេទរឹង រហូតដល់ការព្យាបាលពង្រឹងកញ្ចក់ភ្នែក ត្រូវប្រើប្រាស់ការដាក់កង់កញ្ចក់ភ្នែក ឬការផ្លាស់ប្តូរកញ្ចក់ភ្នែកខ្មៅ។
ជំងឺភ្នែកខ្ជិល កើតឡើងនៅពេលភ្នែក និងខួរក្បាលមិនធ្វើការសម្របសម្រួលបានត្រឹមត្រូវ ដែលបណ្ដាលឲ្យចក្ខុវិស័យថយចុះ ដែលវែនតាតែម្យ៉ាងមិនអាចកែតម្រូវបានពេញលេញនោះទេ។ ការព្យាបាលអាចរាប់បញ្ចូលទាំងការប្រើប្រាស់វ៉ែនតាកែតម្រូវជាពិសេស ឬការព្យាបាលដោយបិទភ្នែក (patching) ដែលជាការបិទភ្នែកខាងដែលខ្លាំង ដើម្បីជម្រុញឱ្យភ្នែកខាងដែលខ្សោយអភិវឌ្ឍសមត្ថភាពឡើងវិញ។
ជំងឺភ្នែកស្រឡេវ កើតឡើងនៅពេលភ្នែកទាំងពីរមិនស្របគ្នា ដោយភ្នែកម្ខាងបែរទៅទិសដៅផ្សេងពីម្ខាងទៀត ហើយជាទូទៅវិវត្តតាំងពីវ័យទារក ឬកុមារភាព។ ការព្យាបាលទាន់ពេលផ្ដល់លទ្ធផលល្អបំផុត ហើយអាចរួមមានវែនតា ការបិទភ្នែក ការចាក់ Botox ឬការព្យាបាលលំហាត់ប្រាណចក្ខុវិស័យ (vision therapy)។
ជំងឺកញ្ចក់ភ្នែក ផ្ទៃខាងក្រៅនៃភ្នែក និងត្របកភ្នែក
កញ្ចក់ភ្នែក ភ្នាសភ្នែក (conjunctiva) និងត្របកភ្នែក មានតួនាទីសំខាន់ក្នុងការការពារភ្នែក និងរក្សាឱ្យការមើលឃើញច្បាស់លាស់ និងមានផាសុកភាព។ ជំងឺដែលប៉ះពាល់ដល់រចនាសម្ព័ន្ធទាំងនេះ ដូចជា ជំងឺភ្នែកស្ងួត (Dry Eye Syndrome) រលាកភ្នាសស្រោមភ្នែក (Conjunctivitis) សាច់ដុះលើផ្ទៃភ្នែក (Pterygium) រលាកស្រទាប់កណ្ដាលភ្នែក (Uveitis) ជំងឺពពែកឆ្កែ/បូសត្របកភ្នែក (Chalazion) និងជំងឺធ្លាក់ត្របកភ្នែកពីកំណើត (Congenital Ptosis) អាចបង្កឱ្យមានការមិនស្រួល ការរោលរលាក និងបញ្ហាក្នុងការមើលឃើញ ប្រសិនបើមិនបានព្យាបាល។ ការធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់ និងការព្យាបាលដែលរៀបចំស្របតាមស្ថានភាពរបស់អ្នកជំងឺ អាចជួយស្ដារសុខភាពភ្នែក និងលើកកម្ពស់គុណភាពជីវិត។
រោគសញ្ញាភ្នែកស្ងួតកើតឡើងនៅពេលភ្នែកមិនផលិតទឹកភ្នែកគ្រប់គ្រាន់ ឬទឹកភ្នែកហួតលឿនពេក ជាទូទៅទាក់ទងនឹងអាយុចាស់ ការប្រើអេក្រង់យូរ ការប្រើប្រាស់ថ្នាំមួយចំនួន ឬកត្តាបរិស្ថាន។ ការព្យាបាលជាទូទៅរួមមានទឹកភ្នែកសិប្បនិម្មិត និងការកែសម្រួលរបៀបរស់នៅ ដោយពិចារណាការវះកាត់ត្របកភ្នែក ចំពោះអ្នកជំងឺដែលភ្នែកស្ងួតបណ្ដាលមកពីទម្រង់ត្របកភ្នែកមានបញ្ហា។
ត្រូវបានគេស្គាល់ជាទូទៅថា "ភ្នែកក្រហម" ជំងឺរលាកភ្នាសភ្នែកគឺជាការរលាកនៃភ្នាសខាងក្រៅភ្នែក ដែលបណ្ដាលមកពីមេរោគ បាក់តេរី ឬសារធាតុអាល្លែហ្ស៊ី។ ការព្យាបាលគឺផ្អែកលើមូលហេតុ — ការប្រើប្រាស់ថ្នាំបន្តក់ភ្នែកផ្សះសម្រាប់ករណីបាក់តេរី ការស្អំត្រជាក់សម្រាប់ករណីវីរុស និងថ្នាំប្រឆាំងអាលែកហ្ស៊ី (antihistamines) សម្រាប់ករណីប្រតិកម្មអាលែកហ្ស៊ី — រួមជាមួយនឹងការអនុវត្តអនាម័យល្អ ដើម្បីការពារការឆ្លងទៅកាន់អ្នកដទៃ។
Chalazion គឺជាដុំពកតូចមួយ ជាធម្មតាមិនឈឺចាប់ ដែលកើតឡើងនៅត្របកភ្នែក នៅពេលក្រពេញផលិតប្រេងស្ទះ។ ការស្អំទឹកក្តៅឧណ្ហៗនិងការម៉ាស្សាត្របកភ្នែកជាធម្មតាគ្រប់គ្រាន់ដើម្បីព្យាបាល ទោះជាថ្នាំដែលចេញវេជ្ជបញ្ជាអាចត្រូវការ ប្រសិនបើមានការរលាកកើតឡើង។
ជួនកាលត្រូវបានគេហៅថា "surfer's eye" ជំងឺភ្នែកដុះកន្ទុយថ្លែន គឺជាការដុះលូតលាស់នៃកោសិកាភ្នាសលើផ្នែកពណ៌សនៃភ្នែក ដែលអាចរាលដាលឆ្ពោះទៅរកកញ្ចក់ភ្នែកខ្មៅ (cornea) ហើយវាកើតមានញឹកញាប់បំផុតនៅក្នុងតំបន់ដែលមានពន្លឺថ្ងៃខ្លាំង និងធាតុអាកាសស្ងួត។ ទឹកភ្នែកសិប្បនិម្មិតអាចជួយសម្រាលការរលាក ប៉ុន្តែការវះកាត់បកចេញជាមួយនឹងការបកសាច់ភ្នាសមកកាត់តបិទ (graft) គឺជាការព្យាបាលរយៈពេលវែងដែលមានប្រសិទ្ធភាពបំផុត។
ជំងឺរលាកស្រទាប់កណ្តាលនៃភ្នែក គឺជាការរលាកនៃស្រទាប់កណ្ដាលនៃភ្នែក ហើយអាចប៉ះពាល់ដល់ចក្ខុវិស័យខុសៗគ្នា អាស្រ័យលើផ្នែកណាដែលពាក់ព័ន្ធ។ ប្រសិនបើមិនព្យាបាល វាអាចបណ្ដាលឲ្យមានស្លាកស្នាមអចិន្ត្រៃយ៍លើភ្នែក ឬនាំឲ្យមានផលវិបាកដូចជា ជំងឺជំងឺទឹកដក់ក្នុងភ្នែក ឬជំងឺបាតភ្នែកដូច្នេះការព្យាបាលទាន់ពេលដោយថ្នាំបន្តក់ភ្នែក steroid ថ្នាំពង្រីកប្រស្រីភ្នែកឬក្នុងករណីធ្ងន់ធ្ងរ ថ្នាំលេប ឬការចាក់ថ្នាំគឺមានសារៈសំខាន់។
ជំងឺនេះបង្កឱ្យមានការធ្លាក់ត្របកភ្នែកដែលមានតាំងពីកំណើត ដោយសារតែបញ្ហាសាច់ដុំលើកត្របកភ្នែក។ ប្រសិនបើទុកចោលដោយមិនបានកែតម្រូវ ជាពិសេសក្នុងករណីកម្រិតមធ្យមទៅធ្ងន់ធ្ងរ វាអាចនាំឱ្យកើតជំងឺភ្នែកខ្ជិល (amblyopia) ហើយការព្យាបាលជាទូទៅគឺការវះកាត់។
ជំងឺភ្នែកឡើងបាយគឺជាភាពស្រអាប់នៃកែវភ្នែកធម្មជាតិ ដែលជារឿយៗទាក់ទងនឹងវ័យជ្រេ ប៉ុន្តែវាក៏អាចប៉ះពាល់ដល់មនុស្សគ្រប់វ័យផងដែរ រាប់ទាំងកុមារ (ជំងឺភ្នែកឡើងបាយពីកំណើត)។ ការព្យាបាលដែលមានប្រសិទ្ធភាពបំផុតគឺការវះកាត់ភ្នែកឡើងបាយ ដែលជាការបកយកកែវភ្នែកដែលស្រអាប់ចេញ ហើយជំនួសមកវិញនូវកែវភ្នែកសិប្បនិម្មិត — ដោយមានជម្រើសកែវភ្នែកសិប្បនិម្មិតប្រភេទ Monofocal ឬ Multifocal អាស្រ័យលើតម្រូវការចក្ខុវិស័យរបស់អ្នកជំងឺ។
ក្រុមវេជ្ជបណ្ឌិតឯកទេសចម្រុះជំនាញ និងមានបទពិសោធន៍របស់យើង ប្តេជ្ញាផ្តល់ជូននូវការថែទាំតាមតម្រូវការផ្ទាល់ខ្លួន និងផ្អែកលើការពិនិត្យបែបវេជ្ជសាស្ត្រច្បាស់លាស់ ដោយតម្រូវតាមតម្រូវការរបស់លោកអ្នក។ តាមរយៈការសហការគ្នាយ៉ាងជិតស្និទ្ធរវាងជំនាញឯកទេសផ្សេងៗ យើងផ្តល់ជូននូវការថែទាំយ៉ាងទូលំទូលាយ ប្រកបដោយក្តីមេត្តា ជំនាញច្បាស់លាស់ និងឧត្តមភាពនៅគ្រប់ដំណាក់កាលនៃដំណើរថែទាំសុខភាពរបស់លោកអ្នក។
ស្វែងយល់ពីបទពិសោធន៍អ្នកជំងឺរបស់ពួកយើង ក្នុងអំឡុងពេលដែលកំពុងទទួលយកការព្យាបាលនៅមន្ទីរពេទ្យ Sunway Medical Centre
សុខភាពរបស់អ្នកមានសារៈសំខាន់ចំពោះយើង។ សូមប្រាប់យើងអំពីកង្វល់របស់អ្នក ហើយយើងនឹងណែនាំអ្នកទៅកាន់វេជ្ជបណ្ឌិតឯកទេសដែលសមស្រប។
ក្រុមការងារយើងខ្ញុំរីករាយនឹងប្រឹក្សា និងផ្តល់ជំនួយផ្សេងៗ។ សូមទាក់ទងមកកាន់៖
ទាក់ទងមកយើងតាម WhatsApp ទាក់ទងមកយើងតាម Telegramយើងផ្តល់សេវាកម្មពិសេសសម្រាប់អ្នកជំងឺអន្តរជាតិរបស់យើង។