មជ្ឈមណ្ឌលព្យាបាលជំងឺមហារីក Sunway

  • ផ្ទះ
  • /
  • មជ្ឈមណ្ឌលឆ្នើម
  • /
  • មជ្ឈមណ្ឌលព្យាបាលជំងឺមហារីក Sunway
ការថែទាំជំងឺមហារីកយ៉ាងទូលំទូលាយនៅមន្ទីរពេទ្យ SUNWAY MEDICAL CENTRE

នវានុវត្តន៍ក្នុងការថែទាំ ការផ្តល់នូវក្តីសង្ឃឹម

មន្ទីរពេទ្យ Sunway Cancer Centre ផ្តល់នូវការថែទាំជំងឺមហារីកយ៉ាងទូលំទូលាយ និងប្រកបដោយក្តីមេត្តាករុណា សម្រាប់ជំងឺមហារីកគ្រប់ប្រភេទ ចាប់ពីប្រភេទដែលជួបញឹកញាប់រហូតដល់ប្រភេទកម្រ។ យើងខ្ញុំជួយគាំទ្រអ្នកជំងឺពេញមួយដំណាក់កាលថែទាំ ចាប់ពីការពិនិត្យស្វែងរក និងការធ្វើរោគវិនិច្ឆ័យ រហូតដល់ការព្យាបាល ការតាមដាន និងការស្តារនីតិសម្បទា។

ការថែទាំត្រូវបានដឹកនាំដោយក្រុមគ្រូពេទ្យពហុឯកទេសដែលរួមមាន  គ្រូពេទ្យឯកទេសជំងឺមហារីក គ្រូពេទ្យឯកទេសជំងឺឈាម គ្រូពេទ្យវះកាត់ និងអ្នកជំនាញសុខាភិបាលអម ដើរតួជាក្រុមការងាររួមគ្នាដើម្បីរៀបចំផែនការព្យាបាលឱ្យសមស្របនឹងតម្រូវការរបស់អ្នកជំងឺម្នាក់ៗ។ ទទួលបានការទទួលស្គាល់ជាអន្តរជាតិពី Joint Commission International (JCI) និងត្រូវបាន ចាត់ថ្នាក់ក្នុងចំណោមមន្ទីរពេទ្យឯកទេសល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកផ្នែកជំងឺមហារីកដោយទស្សនាវដ្តី Newsweek Best មជ្ឈមណ្ឌលជំងឺមហារីក Sunway Cancer Centre ក៏ទទួលស្វាគមន៍អ្នកជំងឺអន្តរជាតិផងដែរ ជាមួយនឹងការគាំទ្រយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យការថែទាំព្យាបាលរបស់ពួកគេប្រព្រឹត្តទៅដោយរលូន និងផ្តល់ទំនុកចិត្តបំផុត។

 

Cancer survivor with nurse
Cancer survivor with nurse
Cancer survivor with nurse
Cancer survivor with nurse
Cancer survivor with nurse
Cancer survivor with nurse
Cancer survivor with nurse
Cancer survivor with nurse
Cancer survivor with nurse
Cancer survivor with nurse
Cancer survivor with nurse

ជំងឺ និងការព្យាបាល

ក្រុមវេជ្ជបណ្ឌិតឯកទេសពហុជំនាញដែលមានបទពិសោធន៍របស់យើងខ្ញុំ ដោយមានការគាំទ្រពីបច្ចេកវិទ្យាទំនើប ផ្តល់ការថែទាំតាមតម្រូវការផ្ទាល់ខ្លួន ដែលសមស្របទៅនឹងតម្រូវការ និងស្ថានភាពជំងឺជាក់លាក់របស់អ្នកជំងឺម្នាក់ៗ។

ឈាមវិទ្យា (Haematology)

ឈាមវិទ្យា(Haematology) គឺជាវិស័យនៃការថែទាំជំងឺមហារីក ដែលព្យាបាលជំងឺមហារីកឈាម ខួរឆ្អឹង និងប្រព័ន្ធលក្កិកា(ទឹករងៃ)។ ជំងឺមហារីកទាំងនេះកើតឡើងនៅពេលកោសិកាឈាមលូតលាស់មិនប្រក្រតី ឬគ្មានការគ្រប់គ្រង ដែលអាចប៉ះពាល់ដល់របៀបដែលរាងកាយក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរោគ ការដឹកជញ្ជូនអុកស៊ីសែន និងការទប់ស្កាត់ការហូរឈាម។ នៅមន្ទីរពេទ្យ Sunway Medical Centre, Sunway City អ្នកជំងឺមហារីកឈាមត្រូវបានថែទាំដោយគ្រូពេទ្យឯកទេសជំងឺឈាម និងក្រុមការងារគាំទ្រ ដោយប្រើប្រាស់ការពិនិត្យឈាម ការពិនិត្យខួរឆ្អឹង និងបច្ចេកវិទ្យាថតឆ្លុះទំនើបៗ ដើម្បីឈានទៅដល់ការធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ និងរៀបចំផែនការព្យាបាលដ៏សមស្រប។

ជំងឺមហារីកឈាម (Leukaemia)

ជំងឺមហារីកឈាម (Leukaemia)

ជំងឺមហារីកឈាម (Leukaemia)

ជំងឺមហារីកឈាម (Leukaemia) គឺជាមហារីកឈាមដែលជាទូទៅចាប់ផ្តើមចេញពីខួរឆ្អឹង ជាកន្លែងដែលរាងកាយផលិតគ្រាប់ឈាមសមិនប្រក្រតីច្រើនហួសប្រមាណ និងមិនអាចបំពេញមុខងារបានត្រឹមត្រូវ។ កត្តានេះធ្វើអោយប៉ះពាល់ដល់សមត្ថភាពរបស់រាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរោគ និងការផលិតគ្រាប់ឈាមដែលមានសុខភាពល្អ។ រោគសញ្ញាទូទៅរួមមាន អស់កម្លាំង ឆ្លងរោគញឹកញាប់ ងាយជាំសាច់ និងស្រកទម្ងន់ដោយមិនដឹងមូលហេតុ។ ការព្យាបាលអាស្រ័យលើប្រភេទ និងដំណាក់កាលនៃជំងឺ ដែលអាចរួមមាន ការប្រើថ្នាំគីមី (Chemotherapy), ការព្យាបាលចំគោលដៅ (Targeted therapy) និងក្នុងករណីខ្លះ ការផ្លាស់ប្តូរខួរឆ្អឹង (Bone marrow transplant)។

ជំងឺមហារីកកូនកណ្តុរ (Lymphoma)

ជំងឺមហារីកកូនកណ្តុរ (Lymphoma)

ជំងឺមហារីកកូនកណ្តុរ (Lymphoma)

ជំងឺមហារីកកូនកណ្តុរ (Lymphoma) គឺជាជំងឺមហារីកនៃប្រព័ន្ធលីមហ្វាទិច(ប្រព័ន្ធទឹករងៃ) ដែលជាផ្នែកមួយនៃប្រព័ន្ធការពាររាងកាយ(ប្រព័ន្ធភាពស៊ាំ)។ ប្រភេទចម្បងទាំងពីរគឺ Hodgkin lymphoma និង Non-Hodgkin lymphoma។ រោគសញ្ញាដំបូងដែលជួបញឹកញាប់គឺការហើមដោយគ្មានការឈឺចាប់នៃកូនកណ្តុរនៅតំបន់ក, ក្លៀក ឬក្រលៀន ហើយជួនកាលអមដោយការបែកញើសពេលយប់ គ្រុនក្តៅ ឬស្រកទម្ងន់។ ការព្យាបាលត្រូវបានរៀបចំឡើងតាមប្រភេទនីមួយៗ ហើយអាចរួមមាន ការប្រើថ្នាំគីមី (Chemotherapy), ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ (Immunotherapy), ការព្យាបាលចំគោលដៅ (Targeted therapy) ឬ ការព្យាបាលដោយចាក់កាំរស្មី (Radiotherapy)។

ជំងឺមហារីកកោសិកាប្លាស្មា (Multiple Myeloma)

ជំងឺមហារីកកោសិកាប្លាស្មា (Multiple Myeloma)

ជំងឺមហារីកកោសិកាប្លាស្មា (Multiple Myeloma)

ជំងឺមហារីកកោសិកាប្លាស្មា (Multiple Myeloma) គឺជាមហារីកនៃកោសិកាប្លាស្មា (Plasma Cells) ដែលជាប្រភេទគ្រាប់ឈាមសដែលមាននៅក្នុងខួរឆ្អឹង។ នៅពេលដែលកោសិកាមិនប្រក្រតីកើនឡើង ជំងឺនេះអាចធ្វើឱ្យឆ្អឹងចុះខ្សោយ កាត់បន្ថយចំនួនគ្រាប់ឈាមដែលមានសុខភាពល្អ និងប៉ះពាល់ដល់មុខងារតម្រងនោម។ នៅដំណាក់កាលដំបូង ជំងឺនេះអាចមិនបង្ហាញរោគសញ្ញានោះទេ ប៉ុន្តែយូរៗទៅអាចបណ្តាលឱ្យឈឺឆ្អឹង ងាយបាក់ឆ្អឹង អស់កម្លាំង និងឆ្លងរោគជាញឹកញាប់។ ការព្យាបាលអាចរួមមាន ការព្យាបាលចំគោលដៅ (Targeted therapy), ការប្រើថ្នាំគីមី (Chemotherapy) និងការផ្លាស់ប្តូរកោសិកាដើម/ខួរឆ្អឹង (Stem cell transplant)។

ជំងឺមហារីកកុមារ (Childhood Cancer)

ជំងឺមហារីកកុមារ (Childhood Cancer)

ជំងឺមហារីកកុមារ (Childhood Cancer)

ជំងឺមហារីកកុមារ (Childhood Cancer) កើតឡើងលើទារក កុមារ និងយុវវ័យ ហើយជាញឹកញាប់មានទម្រង់ខុសពីមហារីកលើមនុស្សពេញវ័យ។ ប្រភេទចម្បងដែលជួបប្រទះញឹកញាប់រួមមាន ជំងឺមហារីកឈាម (Leukaemia), ដុំសាច់ខួរក្បាល (Brain tumours) និង ជំងឺមហារីកកូនកណ្តុរ (Lymphoma)។ ដោយសារតែរោគសញ្ញាអាចមិនច្បាស់លាស់ ដូចជា ការអស់កម្លាំងជាប់រហូត ការជាំសាច់ដោយគ្មានមូលហេតុ មានដុំសាច់ ឬការកើនឡើងកម្តៅ/គ្រុនក្តៅមិនបាត់ ការទទួលការវាយតម្លៃជាប្រញាប់ពីគ្រូពេទ្យឯកទេសគឺមានសារៈសំខាន់ណាស់។ កុមារត្រូវបានព្យាបាលតាមផែនការដែលរចនាឡើងសម្រាប់អាយុ និងតម្រូវការរបស់កុមារ ហើយអាចរួមមាន ការប្រើថ្នាំគីមី, វះកាត់, ការព្យាបាលដោយកាំរស្មី និងការថែទាំទ្រទ្រង់សុខភាព។

ជំងឺ Myelodysplastic (MDS)

ជំងឺ Myelodysplastic (MDS)

ជំងឺ Myelodysplastic (MDS)

ជំងឺ Myelodysplastic (MDS) គឺជាក្រុមនៃជំងឺមហារីកឈាមកម្រ ដែលខួរឆ្អឹងមិនអាចផលិតគ្រាប់ឈាមដែលមានសុខភាពល្អ និងលូតលាស់ពេញវ័យបានគ្រប់គ្រាន់។ កត្តានេះ
អាចធ្វើឱ្យចំនួនគ្រាប់ឈាមថយចុះ បណ្តាលឱ្យអស់កម្លាំង ឆ្លងរោគញឹកញាប់ និងងាយហូរឈាម។ ចំពោះអ្នកជំងឺមួយចំនួន MDS អាចវិវត្តទៅជាជំងឺមហារីកគ្រាប់ឈាមសស្រួចស្រាវ (Acute myeloid leukaemia) តាមពេលវេលា។ ការព្យាបាលគឺផ្អែកលើប្រភេទរង និងកម្រិតប្រឈម ដែលអាចរួមមានការថែទាំទ្រទ្រង់សុខភាព, ការប្រើប្រាស់ថ្នាំ ឬការផ្លាស់ប្តូរខួរឆ្អឹង។

ជំងឺ Myeloproliferative Neoplasm (MPN)

ជំងឺ Myeloproliferative Neoplasm (MPN)

ជំងឺ Myeloproliferative Neoplasm (MPN)

ជំងឺ Myeloproliferative Neoplasm (MPN) គឺជាក្រុមនៃជំងឺមហារីកឈាមដែលខួរឆ្អឹងផលិតកោសិកាឈាមច្រើនហួសប្រមាណ។ ប្រភេទចម្បងទាំងបីរួមមានគឺ Polycythaemia vera (ការកើនឡើងគ្រាប់ឈាមក្រហមច្រើនពេក), Essential thrombocythaemia (ការកើនឡើងប្លាកែតច្រើនពេក) និង Primary myelofibrosis (ការកើតស្នាមរលាក/សម្លាកក្នុងខួរឆ្អឹង)។ រោគសញ្ញាអាចរួមមាន អស់កម្លាំង, រមាសស្បែក, បែកញើសពេលយប់ និងអណ្តើករីកធំនៃអណ្តើក។ ការព្យាបាលមានគោលបំណងគ្រប់គ្រងកម្រិតកោសិកាឈាម និងកាត់បន្ថយហានិភ័យនៃផលវិបាក ដោយត្រូវបានរៀបចំឡើងឱ្យសមស្របនឹងអ្នកជំងឺម្នាក់ៗ។

មហារីកវិទ្យា (Oncology)

មហារីកវិទ្យា (Oncology) គ្របដណ្តប់លើការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីកដុំសាច់ ជាជំងឺមហារីកដែលកកើតឡើងនៅក្នុងសរីរាង្គ និងកោសិកានៃរាងកាយ ដូចជា សុដន់, សួត, ពោះវៀនធំ, ថ្លើម និងក្រពេញប្រូស្តាត។ នៅមន្ទីរពេទ្យ Sunway Medical Centre, Sunway City អ្នកជំងឺទទួលបានការថែទាំពីក្រុមគ្រូពេទ្យពហុឯកទេស រួមមានគ្រូពេទ្យ វះកាត់ គ្រូពេទ្យឯកទេសមហារីកផ្នែកថ្នាំ គ្រូពេទ្យឯកទេសមហារីកផ្នែកកាំរស្មី គ្រូពេទ្យរស្មីសាស្ត្រ និងគ្រូពេទ្យកាយវិភាគវិទ្យាស្វែងរកជំងឺ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថតរូបភាពវេជ្ជសាស្ត្រជឿនលឿន  ការបូមយកសាច់ទៅពិនិត្យ (Biopsy) និងការពិភាក្សាជជែកពីក្រុមប្រឹក្សាជំងឺមហារីក (Tumor board) ក្រុមគ្រូពេទ្យនឹងរៀបចំផែនការព្យាបាលផ្ទាល់ខ្លួនសម្រាប់អ្នកជំងឺម្នាក់ៗ ដែលអាចរួមបញ្ចូលរវាងការវះកាត់ ការប្រើថ្នាំគីមី (Chemotherapy), ការចាក់កាំរស្មី (Radiotherapy), ការព្យាបាលចំគោលដៅ (Targeted therapy), ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ (Immunotherapy) ឬ ការព្យាបាលដោយអ័រម៉ូន (Hormone therapy)។

ជំងឺមហារីកសុដន់ (Breast Cancer)

ជំងឺមហារីកសុដន់ (Breast Cancer)

ជំងឺមហារីកសុដន់ (Breast Cancer)

ជំងឺមហារីកសុដន់ (Breast Cancer) កើតឡើងនៅពេលកោសិកានៅក្នុងសុដន់លូតលាស់មិនប្រក្រតី និងមិនអាចគ្រប់គ្រងបាន ដែលជាញឹកញាប់បង្កើតបានជាដុំសាច់។ វាជាជំងឺមហារីកដែលជួបប្រទះញឹកញាប់បំផុតក្នុងចំណោមស្ត្រីនៅក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែក៏អាចកើតលើបុរសបានដែរ។ សញ្ញាព្រមានរួមមាន ដុំសាច់ក្នុងសុដន់ ការផ្លាស់ប្តូរទំហំ ឬទម្រង់នៃសុដន់ ស្បែកផ្នត់/ខូង ឬមានទឹកហូរចេញពីចុងសុដន់។ ប្រសិនបើរកឃើញទាន់ពេលវេលាតាមរយៈការពិនិត្យស្វែងរកដូចជា ការថតកាំរស្មីអ៊ិចសុដន់ (Mammography) ជំងឺនេះមានអត្រាព្យាបាលជាសះស្បើយខ្ពស់ ដោយជម្រើសព្យាបាលរួមមាន ការវះកាត់ (ការវះកាត់យកតែដុំសាច់ ឬការវះកាត់កាត់សុដន់ចេញ), ការព្យាបាលដោយកាំរស្មី (Radiotherapy), ការប្រើថ្នាំគីមី (Chemotherapy), ការព្យាបាលដោយអ័រម៉ូន (Hormone therapy) និងការព្យាបាលចំគោលដៅ HER2 (HER2-targeted therapy)។

ជំងឺមហារីកមាត់ស្បូន (Cervical Cancer)

ជំងឺមហារីកមាត់ស្បូន (Cervical Cancer)

ជំងឺមហារីកមាត់ស្បូន (Cervical Cancer)

ជំងឺមហារីកមាត់ស្បូន (Cervical Cancer) ចាប់ផ្តើមចេញពីកោសិកានៃមាត់ស្បូន ដែលជាផ្នែកខាងក្រោមនៃស្បូន។ ករណីភាគច្រើនពាក់ព័ន្ធទៅនឹងការឆ្លងមេរោគ Human Papillomavirus (HPV) រ៉ាំរ៉ៃ ដែលជាហេតុធ្វើឱ្យការពិនិត្យ Pap smear ជាទៀងទាត់ និងការចាក់វ៉ាក់សាំង HPV មានសារៈសំខាន់សម្រាប់ការការពារ។ ជំងឺមហារីកមាត់ស្បូនដំណាក់កាលដំបូងជាញឹកញាប់មិនបង្ហាញរោគសញ្ញាឡើយ ប៉ុន្តែសញ្ញានៅដំណាក់កាលក្រោយអាចមាន ការហូរឈាមតាមទ្វារមាសខុសប្រក្រតី, ការហូរឈាមក្រោយរួមភេទ ឬការធ្លាក់សមិនប្រក្រតី។ ការព្យាបាលអាចរួមមាន ការវះកាត់ ការព្យាបាលដោយកាំរស្មី (Radiotherapy), ការប្រើថ្នាំគីមី (Chemotherapy) ឬការរួមបញ្ចូលគ្នា អាស្រ័យលើដំណាក់កាលនៃជំងឺ។

ជំងឺមហារីកពោះវៀនធំ (Colorectal Cancer)

ជំងឺមហារីកពោះវៀនធំ (Colorectal Cancer)

ជំងឺមហារីកពោះវៀនធំ (Colorectal Cancer)

ជំងឺមហារីកពោះវៀនធំ (Colorectal Cancer) ប៉ះពាល់ដល់ពោះវៀនធំ ឬរន្ធគូថ ហើយជាញឹកញាប់ចាប់ផ្តើមចេញពីដុំពីសាច់តូចៗដែលហៅថា (Polyps)  ដែលអាចវិវត្តយឺតៗទៅជាមហារីកក្នុងរយៈពេលជាច្រើនឆ្នាំ។ ការពិនិត្យស្វែងរកជាទៀងទាត់ ដូចជា ការឆ្លុះពោះវៀនធំ (Colonoscopy) អាចស្វែងរក និង កាត់បំបាត់ប៉ូលីប (Polyps) ទាំងនេះបានលឿន ជាញឹកញាប់មុនពេលរោគសញ្ញាលេចឡើង។ សញ្ញាព្រមានរួមមាន ការផ្លាស់ប្តូរទម្លាប់បន្ទោរបង់ មានឈាមក្នុងលាមក ឈឺឬមិនស្រួលក្នុងពោះ ឬការស្រកទម្ងន់ដោយគ្មានមូលហេតុ។ ការព្យាបាលអាចរួមមាន ការវះកាត់ ការប្រើថ្នាំគីមី (Chemotherapy), ការព្យាបាលដោយកាំរស្មី (Radiotherapy) ឬការព្យាបាលចំគោលដៅ (Targeted therapy) ផ្អែកលើដំណាក់កាលនៃជំងឺ។

ជំងឺមហារីកថ្លើម (Liver Cancer)

ជំងឺមហារីកថ្លើម (Liver Cancer)

ជំងឺមហារីកថ្លើម (Liver Cancer)

ជំងឺមហារីកថ្លើម (Liver Cancer) ចាប់ផ្តើមចេញពីកោសិកានៃថ្លើម ហើយកើតមានញឹកញាប់ជាងលើអ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ ដូចជា ជំងឺរលាកថ្លើមប្រភេទ B ឬ C រ៉ាំរ៉ៃុំ, ជំងឺក្រិនថ្លើម ឬជំងឺ ខ្លាញ់រុំថ្លើម។ អ្នកដែលមានហានិភ័យខ្ពស់ទទួលបានផលប្រយោជន៍ពីការតាមដានសុខភាពជាទៀងទាត់ ព្រោះការរកឃើញទាន់ពេលវេលាផ្តល់ជម្រើសការព្យាបាលកាន់តែច្រើន។ រោគសញ្ញាអាចរួមមាន ការឈឺពោះផ្នែកខាងលើ ការបាត់បង់ចំណង់អាហារ ការស្រកទម្ងន់ ឬការលឿងស្បែក និងភ្នែកលឿងទុំ (jaundice)។ ការព្យាបាលអាចរួមមាន ការវះកាត់, ការដុតកម្ទេចដុំសាច់ (Tumour ablation), ការព្យាបាលចំគោលដៅ, ការប្រើថ្នាំគីមី ឬវិធីសាស្ត្ររស្មីសាស្ត្រអន្តរាគមន៍ (Interventional radiology procedures)។

ជំងឺមហារីកសួត (Lung Cancer)

ជំងឺមហារីកសួត (Lung Cancer)

ជំងឺមហារីកសួត (Lung Cancer)

ជំងឺមហារីកសួត (Lung Cancer) កើតឡើងនៅពេលកោសិកាមិនប្រក្រតីលូតលាស់ដោយគ្មានការគ្រប់គ្រងនៅក្នុងសួត។ ការជក់បារីគឺជាកត្តាហានិភ័យចម្បង ប៉ុន្តែជំងឺនេះក៏អាចប៉ះពាល់ដល់អ្នកមិនជក់បារីបានដែរ។ ជំងឺមហារីកសួតដំណាក់កាលដំបូងជាញឹកញាប់បង្កឱ្យមានរោគសញ្ញាតិចតួច ដូច្នេះការពិនិត្យស្វែងរកគឺមានសារៈសំខាន់សម្រាប់អ្នកដែលមានហានិភ័យខ្ពស់។ សញ្ញានៅដំណាក់កាលក្រោយរួមមាន ការក្អកអូសបន្លាយ ការក្អកមានឈាម ការឈឺទ្រូង ឬការថប់ដង្ហើម។ ការព្យាបាលត្រូវបានរៀបចំឡើងជាលក្ខណៈបុគ្គល ហើយអាចរួមមាន ការវះកាត់ ការប្រើថ្នាំគីមី, ការចាក់កាំរស្មី, ការព្យាបាលចំគោលដៅ ឬការព្យាបាលដោយប្រព័ន្ធភាពស៊ាំ។

ជំងឺមហារីកច្រមុះ និងបំពង់ក (Nasopharyngeal Cancer)

ជំងឺមហារីកច្រមុះ និងបំពង់ក (Nasopharyngeal Cancer)

ជំងឺមហារីកច្រមុះ និងបំពង់ក (Nasopharyngeal Cancer)

ជំងឺមហារីកច្រមុះ និងបំពង់ក (Nasopharyngeal Cancer) កកើតឡើងនៅក្នុងផ្នែក Nasopharynx ដែលជាផ្នែកខាងលើនៃបំពង់កស្ថិតនៅខាងក្រោយច្រមុះ។ ជំងឺនេះជួបញឹកញាប់ជាងនៅក្នុងផ្នែកខ្លះនៃទ្វីបអាស៊ី រួមទាំងប្រទេសម៉ាឡេស៊ី ហើយមានទំនាក់ទំនងទៅនឹងវីរុស Epstein-Barr ប្រវត្តិគ្រួសារ និងកត្តារបបអាហារមួយចំនួន។ រោគសញ្ញាអាច មានដុំសាច់នៅក ការតឹងច្រមុះ ឬហូរឈាមច្រមុះ ការផ្លាស់ប្តូរការស្តាប់ ឬឮសូររំពងក្នុងត្រចៀកម្ខាង។ ដោយសារតែទីតាំងជំងឺនេះ ជាញឹកញាប់ត្រូវបាន ព្យាបាលដោយការចាក់កាំរស្មី, ការប្រើថ្នាំគីមី ឬការរួមបញ្ចូលគ្នា ជាជាងការវះកាត់។

សាច់ប្រព័ន្ធប្រសាទ និងអ័រម៉ូន (Neuroendocrine Tumours)

សាច់ប្រព័ន្ធប្រសាទ និងអ័រម៉ូន (Neuroendocrine Tumours)

សាច់ប្រព័ន្ធប្រសាទ និងអ័រម៉ូន (Neuroendocrine Tumours)

សាច់ប្រព័ន្ធប្រសាទ និងអ័រម៉ូន (NETs) គឺជាក្រុមនៃជំងឺមហារីកមិនសូវជួបប្រទះ ដែលចាប់ផ្តើមចេញពីកោសិកា Neuroendocrine ដែលមាននៅទូទាំងរាងកាយ ជាញឹកញាប់នៅប្រព័ន្ធរំលាយអាហារ លំពែង ឬសួត។ ជំងឺនេះអាចលូតលាស់យឺតៗ និងអាចបញ្ចេញអ័រម៉ូនដែលបណ្តាលឱ្យមានរោគសញ្ញាដូចជា ការឡើងក្រហមលើស្បែក (Flushing), ការរាករូស ឬការដកដង្ហើមឃ្លោកៗ/ភ័យ ទោះបីជាខ្លះមិនបង្កឱ្យមានរោគសញ្ញាអ្វីសោះក៏ដោយ។ ការធ្វើរោគវិនិច្ឆ័យជាញឹកញាប់ត្រូវការការថតរូបភាពវេជ្ជសាស្ត្រឯកទេស និងតេស្តឈាម។ ការព្យាបាលអាស្រ័យលើប្រភេទ និងទីតាំង ហើយអាចរួមមាន ការវះកាត់ ការព្យាបាលចំគោលដៅ (Targeted therapy) និងការព្យាបាលដោយសារធាតុវិទ្យុសកម្មចំគោលដៅ (Targeted radionuclide therapy)។

ជំងឺមហារីកអូវែ (Ovarian Cancer)

ជំងឺមហារីកអូវែ (Ovarian Cancer)

ជំងឺមហារីកអូវែ (Ovarian Cancer)

ជំងឺមហារីកអូវែ (Ovarian Cancer) ចាប់ផ្តើមចេញពីក្រពេញអូវែ ដែលជាផ្នែកមួយនៃប្រព័ន្ធបន្តពូជស្ត្រី ហើយជួនកាលគេត្រូវបានហៅថា “មហារីកស្ងប់ស្ងាត់” ព្រោះរោគសញ្ញាដំបូងអាចមានកម្រិតស្រាល ឬងាយមើលរំលង។ រោគសញ្ញាទាំងនេះអាចរួមមាន ការណែនពោះ/ពោះហើម ការឈឺពោះ ឬតំបន់អាងត្រគាក ការឆាប់ឆ្អែត ឬការប្រែជាចង់បត់ជើងតូចញឹកញាប់។ ដោយសារតែគ្មានការតេស្តស្វែងរកជាទម្លាប់ ស្ត្រីដែលមានរោគសញ្ញាអូសបន្លាយទាំងនេះ ឬមានប្រវត្តិគ្រួសារ គួរតែទៅជួបគ្រូពេទ្យជួបឯកទេស។ ការព្យាបាលជាទូទៅរួមមាន ការវះកាត់ និងការប្រើថ្នាំគីមី (Chemotherapy) ហើយអាចរាប់បញ្ចូលទាំងការព្យាបាលចំគោលដៅ (Targeted therapy)។

Sarcoma

Sarcoma

Sarcoma

Sarcoma គឺជាប្រភេទជំងឺមហារីកដ៏កម្រមួយ ដែលកើតនៅក្នុងលិកាសរពាង្គកាយ ដូចជា ឆ្អឹង សាច់ដុំ ខ្លាញ់ ឆ្អឹងខ្ចី ឬសរសៃឈាម។ ជំងឺនេះអាចលេចឡើងស្ទើរគ្រប់ទីកន្លែងក្នុងរាងកាយ ហើយត្រូវបានបែងចែកជាពីរក្រុមសំខាន់ៗ គឺ មហារីកលិកាសរពាង្គកាយទន់ (Soft tissue sarcoma) និង មហារីកឆ្អឹង (Bone sarcoma)។ សញ្ញាទូទៅ គឺមានដុំពក ឬការហើមដែលរីកធំទៅៗ តាមពេលវេលា ហើយជួនកាលមានការឈឺចាប់ ប្រសិនបើវាសង្កត់លើសរសៃប្រសាទ ឬសាច់ដុំ។ ការព្យាបាលត្រូវបានរៀបចំដោយក្រុមគ្រូពេទ្យជំនាញ ហើយអាចរាប់បញ្ចូលទាំងការវះកាត់ ការព្យាបាលដោយការចាក់កាំរស្មី និងការព្យាបាលដោយគីមី។

ជំងឺមហារីកក្រពេញប្រូស្តាត (Prostate Cancer)

ជំងឺមហារីកក្រពេញប្រូស្តាត (Prostate Cancer)

ជំងឺមហារីកក្រពេញប្រូស្តាត (Prostate Cancer)

ជំងឺមហារីកក្រពេញប្រូស្តាត (Prostate Cancer) កកើតឡើងនៅក្នុងក្រពេញប្រូស្តាត ដែលជាផ្នែកមួយនៃប្រព័ន្ធបន្តពូជរបស់បុរស ហើយជាជំងឺមហារីកមួយក្នុងចំណោមជំងឺមហារីកដែលជួបប្រទះញឹកញាប់បំផុតលើបុរស។ វាជាញឹកញាប់លូតលាស់យឺតៗ ដូច្នេះករណីជាច្រើនអាចត្រូវបានព្យាបាលដោយជោគជ័យនៅពេល  រកឃើញទាន់ពេលវេលាតាមរយៈការតេស្តឈាម PSA។ នៅពេលរោគសញ្ញាលេចឡើងអាចរួមមាន ការពិបាកបត់ជើងតូច ទឹកនោមហូរខ្សោយ ការបត់ជើងតូចញឹកញាប់នៅពេលយប់ ឬមានឈាមក្នុងទឹកនោម។ ជម្រើសព្យាបាលរួមមាន ការតាមដានយ៉ាងយកចិត្តទុកដាក់ ការវះកាត់ ការព្យាបាលដោយការចាក់កាំរស្មី ការព្យាបាលដោយអ័រម៉ូន ឬការប្រើថ្នាំគីមី។

ជួបជាមួយវេជ្ជបណ្ឌិតឯកទេសរបស់យើង

ក្រុមវេជ្ជបណ្ឌិតឯកទេសចម្រុះជំនាញ និងមានបទពិសោធន៍របស់យើង ប្តេជ្ញាផ្តល់ជូននូវការថែទាំតាមតម្រូវការផ្ទាល់ខ្លួន និងផ្អែកលើការពិនិត្យបែបវេជ្ជសាស្ត្រច្បាស់លាស់ ដោយតម្រូវតាមតម្រូវការរបស់លោកអ្នក។ តាមរយៈការសហការគ្នាយ៉ាងជិតស្និទ្ធរវាងជំនាញឯកទេសផ្សេងៗ យើងផ្តល់ជូននូវការថែទាំយ៉ាងទូលំទូលាយ ប្រកបដោយក្តីមេត្តា ជំនាញច្បាស់លាស់ និងឧត្តមភាពនៅគ្រប់ដំណាក់កាលនៃដំណើរថែទាំសុខភាពរបស់លោកអ្នក។

Patient's Testimonials

មតិយោបល់ពីអ្នកជំងឺ

ស្វែងយល់ពីបទពិសោធន៍អ្នកជំងឺរបស់ពួកយើង ក្នុងអំឡុងពេលដែលកំពុងទទួលយកការព្យាបាលនៅមន្ទីរពេទ្យ Sunway Medical Centre

“ ចំពោះផ្នែកសម្របសម្រួល ខ្ញុំអាចនិយាយបានថា គឺល្អ។ ចាប់ពីវេជ្ជបណ្ឌិតរហូតដល់គិលានុបដ្ឋាក ពួកគាត់ផ្តល់ការថែទាំ និងយកចិត្តទុកដាក់យ៉ាងខ្លាំង។ ប្រសិនបើមានបញ្ហាណាមួយ ពួកគាត់នឹងឆ្លើយតបយ៉ាងឆាប់រហ័ស ហើយខ្ញុំមានអារម្មណ៍ពេញចិត្ត និងមានផាសុកភាពយ៉ាងខ្លាំងនៅទីនេះ។ ”

Bapak Yani Hery Japri

Bapak Yani Hery Japri

Indonesia

Watch Video

“ វេជ្ជបណ្ឌិតមានភាពរួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺយ៉ាងខ្លាំង។ ពួកគាត់ពិតជាស្ដាប់់ និងព្យាយាមយល់ពីបញ្ហារបស់អ្នកជំងឺយ៉ាងយកចិត្តទុក។ ”

Kelly Jaye Hauf

Kelly Jaye Hauf

United States of America

Watch Video

“ ខ្ញុំមានអារម្មណ៍ថា រាល់ពេលដែលខ្ញុំធ្វើតេស្ត ឬនីតិវិធីផ្សេងៗ បុគ្គលិកតែងតែផ្ទៀងផ្ទាត់ឱ្យប្រាកដថា ខ្ញុំជាអ្នកជំងឺត្រឹមត្រូវ។ នេះធ្វើឱ្យខ្ញុំមានអារម្មណ៍ថា សេវាកម្មមានវិជ្ជាជីវៈខ្ពស់។ បរិយាកាសក៏ល្អ ហើយអ្នកពិតជាអាចទទួលអារម្មណ៍បាន។ វាបានធ្វើឱ្យបទពិសោធន៍ទាំងមូលមានភាពខុសប្លែកយ៉ាងខ្លាំង។ ”

Guadalupe Cernusco

Guadalupe Cernusco

Argentina

Watch Video

“ ខ្ញុំមានអារម្មណ៍ថា SMC មានអនាម័យល្អ បរិក្ខារទំនើប និងបុគ្គលិកមានភាពរួសរាយរាក់ទាក់។ ខ្ញុំជឿជាក់ថា មន្ទីរពេទ្យនេះមានស្តង់ដារល្អប្រហាក់ប្រហែលនឹងមន្ទីរពេទ្យទូទៅនៅប្រទេសជប៉ុន ហើយលោកអ្នកអាចមកទទួលសេវាព្យាបាលនៅទីនេះដោយភាពជឿជាក់ និងស្ងប់ចិត្ត។ ”

Mr. Daishi Kondo

Mr. Daishi Kondo

Japan

Watch Video

ការថែទាំពីអ្នកឯកទេសប្រកបដោយជំនាញដែលអ្នកអាចទុកចិត្តបាន

សុខភាពរបស់អ្នកមានសារៈសំខាន់ចំពោះយើង។ សូមប្រាប់យើងអំពីកង្វល់របស់អ្នក ហើយយើងនឹងណែនាំអ្នកទៅកាន់វេជ្ជបណ្ឌិតឯកទេសដែលសមស្រប។

កំពុងដំណើរការ ...

តើអ្នកត្រូវការជំនួយមែនទេ?

ក្រុមការងារយើងខ្ញុំរីករាយនឹងប្រឹក្សា និងផ្តល់ជំនួយផ្សេងៗ។ សូមទាក់ទងមកកាន់៖

ទាក់ទងមកយើងតាម WhatsApp ទាក់ទងមកយើងតាម Telegram
0

កន្ត្រករបស់អ្នក (0 មុខទំនិញ)

មិនមានទំនិញក្នុងកន្ត្រករបស់អ្នកទេ!